តូក្យូ ៖ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបានប្រកាសនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលនឹងហាមឃាត់រាល់ការចូលរបស់ជនបរទេសទាំងអស់ដែលជាគោលការណ៍ គ្រោងនឹងអនុវត្តន៍ ចាប់ពីថ្ងៃអង្គារតទៅ ស្របពេលមានការព្រួយបារម្ភអំពីវីរុសកូវីដ១៩ បម្លែងខ្លួនថ្មី Omicron ។លោក Kishida បន្តថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដើម្បីជៀសវាងហានិភ័យអាក្រក់ណាមួយកើតឡើង ដោយបន្ថែមថា វាគឺជាវិធានការបណ្តោះអាសន្នមួយ ហើយត្រូវរងចាំរហូតដល់ព័ត៌មានអំពីវីរុសបម្លែងថ្មីប្រភេទ Omicron មានភាពច្បាស់លាស់ ទើបសម្រេចជាថ្មីម្ដងទៀត។សូមជម្រាបថា ប្រទេស ជប៉ុន បានសម្រេចផ្អាកទទួលប្រជាជនដែលទើបតែបានទៅប្រទេសណាមួយនៃទ្វីបអាហ្វ្រិកចំនួន ៩ ប្រទេស ដោយរួមមាន Botswana, Eswatini, Lesotho, Malawi, Mozambique, Namibia, South Africa, Zambia និង Zimbabwe ៕
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ