បរទេស ៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០២១នេះ បានចាត់ទុក COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 ជាមេរោគព្រួយបារម្ភ និងដាក់ឈ្មោះ អូមីក្រុង (Omicron) ។បើតាម WHO បានចាត់ទុកថា Omicron ជាប្រភេទមេរោគបំលែងថ្មី ដែលឆ្លងលឿនខ្លាំងទ្វេដងជាងទម្រង់ដែលតា (Delta) ទៅទៀត។ Omicron ត្រូវបានរកឃើញដំបូងនៅប្រទេសអាហ្វ្រិកខាងត្បូង បន្ទាប់មករកឃើញនៅប្រទេសបុតស្វាណា (Botswana), ណាមីបៀ (Namibia), ហ្ស៊ីមបាបវ៉េ (Zimbabwe), ឡេសូថូ (Lesotho) និងអេស្វាទីនី (Eswatini) ដែលជាប្រទេសស្ថិតនៅទ្វីបអាហ្រ្វិក ។ជាមួយគ្នានេះ ថ្មីៗនេះទៀតរកឃើញចំនួនពីរករណីនៅក្រុងហុងកុងដែលធ្វើដំណើរត្រឡប់ពីប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសដទៃទៀតដូចជា អ៊ីស្រាអែល អង់គ្លេស បែលហ្សិក។ការរកឃើញវីរុសបំប្លែងថ្មីខាងលើនេះដែរ បាននិងកំពុងធ្វើឲ្យពិភពលោក ប្រកាសអាសន្នជាថ្មីម្តងទៀត ខណៈប្រទេសកាន់តែច្រើន ដែលមានជើងហោះហើរ ជាមួយនឹងប្រទេសអាហ្វ្រិកខាងត្បូង ខ្លះបានរាំងខ្ទប់ការធ្វើដំណើររួចរាល់ និងខ្លះទៀតកំពុងគិតពិចារណា។នៅក្នុងកិច្ចប្រជុំរបស់ WHO កាលពីថ្ងៃសុក្រសប្តាហ៍នេះ វេជ្ជបណ្ឌិត ម៉ៃខឺល រីយ៉ាន (Michael Ryan) នាយកគ្រប់គ្រងកម្មវិធីសង្គ្រោះរបស់ WHO បានលើកឡើងថា «វាពិតជាសំខាន់ខ្លាំងណាស់ ដែលយើងទាំងអស់គ្នា មិនត្រូវធ្វើការឆ្លើយណាមួយ ដោយភាពទន់ជ្រាយ»។ លោកក៏បានកោតសរសើរផងដែរ ចំពោះក្រុមអ្នកស្រាវជ្រាវនៅ ប្រទេសអាហ្វ្រិកខាងត្បូង ដែលអាចរកឃើញមេរោគបំប្លែងថ្មីរបស់ COVID-19 នេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ