ញូវយ៉ក ៖ អង្គការសុខភាពពិភពលោក (WHO) កំពុងរៀបចំកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាអំពីវីរុសកូវីដ ១៩ បម្លែងខ្លួនថ្មីពូជកាចសាហាវ ដែលកំពុងឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស ដែលត្រូវបានរកឃើញនៅក្នុងប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិកខាងត្បូង និងប្រទេសបុតស្វាណា។ នេះបើតាមកាសែត Financial Times បានរាយការណ៍នៅថ្ងៃសុក្រនេះ។ដោយឡែក កាសែត Daily Mail បានរាយការណ៍ថា អ្នកវិទ្យាសាស្ត្រមកពីចក្រភពអង់គ្លេស បានព្រមានពីការលេចចេញនូវប្រភេទវីរុសកូរ៉ូណាថ្មីនេះ ដែលមានសារធាតុផ្សំចូលគ្នាចំនួន ៣២ ប្រភេទឯណោះ ហើយវាក៏ត្រូវបានរកឃើញនៅក្នុងប្រទេស បូតស្វាណាផងដែរ ។គួរបញ្ជាក់ថា វីរុសបម្លែងថ្មីនេះមានសមត្ថភាពឆ្លងលឿនបំផុត និងមានសភាពធន់ជាមួយវ៉ាក់សាំងខ្លាំងផងដែរ ដែលជាហេតុធ្វើឲ្យពិភពលោកមានការព្រួយបារម្ភខ្លាំង ខ្លាចវាបង្កហានិភ័យជាថ្មីម្ដងទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ