នៅល្ងាចថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំគណៈប្រតិភូខេត្តបាត់ដំបង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា ស ស៊ន់ ត្រូវជាបងស្រីបង្កើត របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ២១និង៤៥នាទីយប់ ក្នុងជន្មាយុ៧៤ឆ្នាំ ដោយជរាពាធ។ក្នុងវេលាដ៏សែនក្រៀមក្រំនេះ ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងខេត្តបាត់ដំបង ឯកឧត្តម សូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ អាឡោះអាល័យ ជាមួយក្រុមគ្រួសារ សម្តេចក្រឡាហោម ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី និងសូមបួងសួងជូនដល់ដួងវិញ្ញាណក្ខន្ធ សពមហាឧបាសិកា ស ស៊ន់ បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ