ខេត្តបាត់ដំបង ! នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមការងារក្រឡាហោមមនុស្សធម៌ ដែលមានឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានស្រុកបវេល ឯកឧត្តម ខាន់ ម៉ាណេ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាប្រធានក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បាននាំយកអំណោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ចែកជូនដល់គ្រួសារពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២៩៩គ្រួសារ មកពីឃុំចំនួន០៣ នៅក្នុងស្រុកបវេល។ នាឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងឃុំចំនួនបី មានឃុំល្វាចំនួន៩៩គ្រួសារ ឃុំអំពិលប្រាំដើមចំនួន៨០គ្រួសារ និងឃុំបវេលចំនួន១២០គ្រួសារ នាពេលនោះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានស្រុកបវេល បានមានប្រសាសន៍ដោយសម្តែងការ អរគុណចំពោះលោកយាយ លោកតា មាមីង បងប្អូន ទាំងអស់ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងសកម្មភាពការងារទប់ស្កាត់ការរីករាលដាលនៃជម្ងឺឆ្លងកូវីដ-១៩ ដែលធ្វើអោយស្ថានភាពជម្ងឺកូវីដ-១៩ ក្នុងមូលដ្ឋានយើងថយចុះជាបន្តបន្ទាប់។ បន្ថែមពីនេះឯកឧត្តមក៏សំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តន៍នូវវិធានការសុខាភិបាលក្នុងការទប់ស្កាត់ ការរីករាលដាលនៃជម្ងឺឆ្លងកូវីដ-១៩ ជាពិសេសអនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ និង ៣កុំ និងចូលរួមគាំទ្ររាជរដ្ឋាភិបាលក្នុងការថែរក្សាសន្តិភាពក្នុងប្រទេសផងដែរ។ ហើយអំណោយជាគ្រឿងឧបភោគបរិភោគ របស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលនាំយកមកចែកជូនបងប្អូនប្រជាពលរដ្ឋទាំង០៣ឃុំសរុបចំនួន២៩៩គ្រួសារនាពេលនេះ ដែលក្នុងមួយគ្រួសារៗ ទទួលបាន -អង្ករ២០គីឡូក្រាម -មី០១កេស -ត្រីខ១០កំប៉ុង -ទឹកត្រី០៣ដប -ទឹកស៊ីអុីវ០៣ដប -ម៉ាស០១ដុំតូច -អាកុល០១ដបតូច និងទឹកសុទ្ធវីកាល់ចំណុះ១.៥លីត្រ ចំនួន០១កេស ។
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ