បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៦.៣៣៥ករណី និងមានអ្នកស្លាប់ចំនួន៣៧នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមសារព័ត៌មាន Bangkok post។ក្រសួងសុខាភិបាលថៃបញ្ជាក់ថា ចំនួនករណីឆ្លងថ្មីមានការកើនឡើងបើប្រៀបធៀបកាលពីថ្ងៃពុធ មានចំនួន ៥,៨៥៧៦ ករណី នៅពេលដែលប្រទេសនេះបានកត់ត្រាការស្លាប់ចំនួន៥៥នាក់កាលពីម្សិលមិញ។ ដោយឡែក នៅថ្ងៃពុធម្សិលមិញអ្នកជំងឺកូវីដ -១៩ ចំនួន ៧,២១៨នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយ។សូមជម្រាបថា ចាប់តាំងពីថ្ងៃទី ១ ខែមេសានៅពេលដែលរលកទី ៣ នៃជំងឺកូវីដ ១៩ បានចាប់ផ្តើម ប្រទេសថៃបានព្យាបាលអ្នកជំងឺកូវីដ ១៩ ចំនួន ២,០៥៩,៤៦៤នាក់ ក្នុងនោះ ១,៩៥៩,៦៦៣នាក់ បានជាសះស្បើយ។ ចំណែកចំនួនអ្នកស្លាប់មានចំនួន ២០,៤៨៧ នាក់ក្នុងអំឡុងពេលរលកទី ៣ និង ២០,៥៨១នាក់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ